សហគ្រិនម្នាក់ខ្មែរនៅប្រទេសបារាំងមួយរូប បានរួមគ្នាបង្កើតវេទិកាឌីជីថល…

ដោយមើលឃើញបញ្ហាប្រឈមរបស់សិល្បករ និងអ្នកច្នៃបង្កើតខ្មែរគ្រប់ជំនាញ ដែលមានស្នាដៃល្អៗតែខ្វះមធ្យោបាយផ្សព្វផ្សាយ ការពារ និងបង្កើតចំណូល លោក នុត ពិណ្ណរិទ្ធី សហគ្រិនម្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង  និងក្រុមការងារ បានបង្កើតវេទិកាថតតុ(thortok) ដែលជាវេទិកាឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកច្នៃបង្កើតនានា អាចបង្ហាញ និងចែករំលែកស្នាដៃច្នៃប្រឌិតរបស់ខ្លួនទៅកាន់ពិភពលោកងាយស្រួលស្វែងរកប្រភពធនធានច្នៃប្រឌិត (Assets) ដ៏សម្បូរបែប មានលទ្ធភាពឱ្យសិល្បករទាញយកផលចំណេញពីការទាញយក (Download) និងការលក់ស្នាដៃរបស់ខ្លួនដោយផ្ទាល់។

នាថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦ នេះក្រុមការងារ ថតតុ បានរៀបចំកម្មវិធីសម្ពោធបង្ហាញពីផ្លេតហ្វមថតតុជាផ្លូវការនៅ រោងកុន ឡេជិន នៅក្នុងផ្សារទំនើបអូឡាំព្យា ចាប់ពីវេលាម៉ោង ១ កន្លះរសៀលតទៅ។

ព័ត៌មានជាប់ទាក់ទង