ឃាតករដែលសម្លា/ប់ស្ត្រីរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

ឃាតករដែលសម្លា/ប់ស្ត្រីរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

នៅថ្ងៃទី១៤ ខែឧសភា​​ ឆ្នាំ២០២៦​ វេលាម៉ោង ២១និង៣០នាទីយប់ ​ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ​​ មានករណី ឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យ ចំនួន ០១នាក់ ភេទ ស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារ ក ជនរងគ្រោះ  បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំ មកហើយ។

ក្រោយពេលទទួលពត៌មានបាននូវរឿងហេតុខាងលើភ្លាម កំលាំងជំនាញ ព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ អធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ០៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។

I-ជនរងគ្រោះ (សព)ឈ្មោះ​ តាំង​ ស្រីនិច​ ភេទ​ស្រី​​ ជនជាតិ​ខ្មែរ​ ថ្ងៃ-ខែ-ឆ្នាំកំណើត​៖​ ថ្ងៃទី២០​ ខែវិច្ឆិកា​​​​ ឆ្នាំ១៩៩៩​។   

II-ជនសង្ស័យឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ 

-មានស្នាមរបួសដាច់រយះសាច់​បំពង់ ក​ ចំនួន​ ០១កន្លែង។ 

-យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ។

​   សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថាការស្លា/ប់របស់ជនរងគ្រោះបណ្ដាលមកពី៖​ ឃា/តក/ម្មគិតទុកជាមុន(​អ ា/​ ក​ ស/ម្លា/ប់

ព័ត៌មានជាប់ទាក់ទង