គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយ ផលិតលិខិតឆ្លងដែនប្រទេសចិនក្លែងក្លាយ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយ ផលិតលិខិតឆ្លងដែនប្រទេសចិនក្លែងក្លាយ 

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញសុីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃេីញ;

មានជនចិនស្នាក់នៅ សរុបចំនួន ០៥នាក់ ប្រុស ( មានលិខិតឆ្លងដែន ចំនួន និងជនជាតិ ចិន ចំនួន ០៣នាក់ ប្រុស (សង្ស័យ កាន់លិខិតឆ្លងដែន ក្លែងក្លាយ )សំភារៈវត្ថុតាងរួមមាន៖

  – កុំព្យូទ័រ យួរដៃ   ចំនួន ០១គ្រឿង

  – លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល  

  – បណ្ណ័ការងារជនបរទេស ចំនួន ៤៥កាត  

  – ត្រា ចំនួន ០៥ត្រា

  – ស្ទិកខ័របិទ ( បញ្ជាក់ សុពលភាព វិសារ ) មួយចំនួន

  – តាំប៉ុងពណ័ ក្រហម   ចំនួន ០២

  – ទឹកថ្នាំត្រាពណ័ ក្រហម   ចំនួន ០៣ដប

ជាលទ្ធផល​ ។ 

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ​ ជាប់ពាក់ពន្ធ័ បទល្មើស​ក្លែងឯកសារ​សាធារណៈ​ (​ រក្សរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ ,​ សៀសៀវភៅការងារជនបរទេសក្លែងក្លាយ ,​ ទិដ្ឋាការ​ស្នាក់នៅ​(visa) របស់ជនជាតិចិន​ ​ក្លែងក្លាយ ។ 

ដោយ​បានការអនុញ្ញាតពីលោក​ លី​ គីមស៊ាន​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​នាំខ្លួនជនជាតិចិន​ ទាំង៥នាក់​ រួមនិងវត្តុតាងដែលបានដកហូត​ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដេីម្បីកសាងនីតិវិធីតាមផ្លូវច្បាប់។

ព័ត៌មានជាប់ទាក់ទង