⭕️ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកសម្ភារ⚖️

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកសម្ភារ ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ បេ១ និងបេ២ ភូមិក្បាលដំរី ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល២០:០០នាទី ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១. ឈ្មោះ សាន ណាលី ភេទប្រុស អាយុ៤១ឆ្នាំ។
២. ឈ្មោះ រូង អឿ ភេទ ប្រុស អាយុ២៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕📢


