CO ធានាគារអម្រឹតម្នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗគួរអោយរន្ធត់ខណះរថយន្តនិងម៉ូតូធ្វើដំណើរស្របទឹសគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៦ ខាងលិចវត្តពណ្ណរាយ ក្រុងសួង ខេត្តត្បូងឃ្មុំ

CO ធានាគារអម្រឹតម្នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗគួរអោយរន្ធត់ខណះរថយន្តនិងម៉ូតូធ្វើដំណើរស្របទឹសគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៦ ខាងលិចវត្តពណ្ណរាយ ក្រុងសួង ខេត្តត្បូងឃ្មុំ។

 បើយោងតាមប្រភពព័ត៍មានពីកម្លាំងសមត្តកិច្ចជំនាញផ្នែកចរាចរណ៍បាន ប្រាប់អោយដឹងថា រថយន្តដែលដឹកប្រេងឆា និងមី គឺធ្វើដំណើរស្របទឹសគ្នាជាមួយម៉ូតូ CO ដែលពាក់ស្លាកលេខ ត្បូងឃ្មុំ 1F 7350 បានបុកនិងកិន បណ្តាលអោយជនរងគ្រោះស្លាប់ ម៉ូតូរងការខូចខាតទាំងស្រុង រីឯរថយន្តបង្កក្រឡាប់ចាក់មីនិងប្រេងឆាផងដែរ។ 

   សមត្តកិច្ចបន្តទៀតថា នៅកន្លែងកើតហេតុខាងលើ បន្សល់ទុក សពជនរងគ្រោះ និងម៉ូតូ រួមទាំងរថយន្តបង្ក តែកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោលហើយ។

ព័ត៌មានជាប់ទាក់ទង