នៅថ្ងៃនេះនាយកំប្លែង ពាក់មី បានបង្ហោះនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចាប់ផាកពិន័យលោក ដោយសារបើកលើសល្បឿនកំណត់ ដោយត្រូវបង់ចំនួន ១៨ម៉ឺនរៀល។

នៅថ្ងៃនេះនាយកំប្លែង ពាក់មី បានបង្ហោះនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចាប់ផាកពិន័យលោក ដោយសារបើកលើសល្បឿនកំណត់ ដោយត្រូវបង់ចំនួន ១៨ម៉ឺនរៀល។ 

នៅក្នុងលិខិតផាកពិន័យ បានបង្ហាញថា ជាបទល្មើសលើសល្បឿនកំណត់ 30-39គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រោយការបង្ហោះភ្លាម, មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានចែករំលែកបន្ត និងលើកឡើងដោយរិ:គន់ថា នគរបាលចរាចរណ៍ មិនគួរមកដាក់គោលដៅចាប់ផាកពិន័យត្រឹមល្បឿនកំណត់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ពោលបើបើក ១០០ឡានជាប់ទាំង១០០ឡាន។ 

ជាមួយប្រតិកម្មយ៉ាងខ្លាំងពីមហាជននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា ការពិតនាយ ពាក់មី បានបើកលើសល្បឿនរហូតដល់ ១២៩គីឡូម៉ែត្រក្នុងមួយម៉ោង លើសល្បឿនកំណត់ដែលកម្លាំងដាក់គោលដៅចាប់ល្បឿនត្រឹម៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង, ការដាក់គោលដៅចាប់ផាកល្បឿន៩០ តែបើអ្នកបើកបរបើកលើសដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺកម្លាំងនគរបាលមិនផាកពិន័យឡើយ ពោលគ្រាន់តែណែនាំ និងអប់រំប៉ុណ្ណោះ។ 

បើគាត់បើកលើសដល់ ១០១គីឡូម៉ែត្រក្នុងមួយម៉ោង នោះតម្រូវឲ្យផាកពិន័យជាមួយទឹកប្រាក់តែម្តង។ 

សម្រាប់ទឹកដីខេត្តកំពង់ឆ្នាំង ស្នងការនគរបាលខេត្ត ណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅចាប់ផាកល្បឿនពី៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះនៅក្នុងវិក័យបត្រដាក់ថា លើសល្បឿនពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះ គឺគាត់បើកលើសពី៩០ហើយ។

ព័ត៌មានជាប់ទាក់ទង