ក្នុងឆ្នាំ២០២៥ តុលាការកំពូល និងមហាអយ្យការ ទទួលបានផលរីកចម្រើនជាវិជ្ជាមានក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្ដីគ្រប់ប្រភេទ បើធៀបនឹងឆ្នាំ២០២៤!
ក្នុងឆ្នាំ២០២៥ តុលាការកំពូល និងមហាអយ្យការ ទទួលបានផលរីកចម្រើនជាវិជ្ជាមានក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្ដីគ្រប់ប្រភេទ បើធៀបឆ្នាំនឹងឆ្នាំ២០២៤។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។



