លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍កើតមានឡើងគ្រោះអគ្គិភ័យ!

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីខណ្ឌ សង្កាត់ ភូមិ យុវជនសហភាពសហព័ន្ធយុវវជនកម្ពុជាសង្កាត់ ក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់
បានអញ្ជើញរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍កើតមានឡើងគ្រោះអគ្គិភ័យ កាលពីវេលាម៉ោង១១យប់ ស្ថិតចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបណ្តាលឲ្យបាត់បង់អាយុមនុស្ស៤នាក់ និងរងរបួស៥នាក់។ សពទាំងអស់បានតំកល់ទុកនៅវត្តទួលអស់លោក ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសពទាំងអស់ សូមឲ្យក្រុមគ្រួសារនៃសព ត្រូវពង្រឹងស្មារតីខិតខំប្រឹងប្រែងកសាងជីវភាពឡើងវិញដោយមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ លោកអភិបាល ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កគ្រោះ អគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការបាត់បង់អាយុជីវិត រងរបួស បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក ជាដើម។ល។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានចូលរួមឧបត្ថម្ភដល់គ្រួសារនូវថវិកាមួយចំនួនផងដែរ ៕

ព័ត៌មានជាប់ទាក់ទង