លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេចតែងតាំង ជាអនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាទូទាំងប្រទេសជាអំណោយរបស់សម្ដេចតេជោ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេចតែងតាំង ជាអនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាទូទាំងប្រទេសជាអំណោយរបស់សម្ដេចតេជោ
យោងតាមសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា លោក ជិន ប៊ុនធឿន
ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីសម្រេចតែងតាំង ជាអនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា។
សូមជម្រាបជូនថា ក្រុមការងារនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះសិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សា ព្រមទាំងស្វែងរកថវិកាសម្រាប់ដំណើរការជួសជុល ឬសាងសង់ឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោមនៅទូទាំងប្រទេស ឱ្យមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។



