លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងពាណិជ្ជកម្ម

នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារដែលសម្រេចបាន និងកំណត់ទិសដៅការងារអាទិភាពបន្ត ដើម្បីពង្រឹងប្រសិទ្ធភាព សុវត្ថិភាព និងការតភ្ជាប់គ្នានៃប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងឱ្យកាន់តែមានភាពងាយស្រួល។

 

ព័ត៌មានជាប់ទាក់ទង