ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្នុងមូលដ្ឋានឃុំពត់សរ
ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្នុងមូលដ្ឋានឃុំពត់សរ
នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សម្បត្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិឃ្លាំងសម្បត្តិ និង លោក ឆាយ សុធា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិចំបក់ និងក្រុមការងារ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាគណបក្សភូមិ និងសាខាបក្សពាក់ព័ន្ធ។
សូមបញ្ជាក់ថា ការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ស្របតាមផែនការដែលបានកំណត់ដោយ ឯកឧត្តមប្រធាន និងគ្រោងដាក់ឲ្យប្រើប្រាស់ ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងារ និងការធ្វើសកម្មភាពផ្សេងៗរបស់គណបក្ស សំដៅសម្រេចឲ្យបាននូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខនេះ។



