ឯកឧត្តម ចេង ប៉េងហាប់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ប្រធានសាខាបក្សភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ

(ខេត្តតាកែវ)៖នៅព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អ៊ុត ម៉ុញ ប្រធានសាខាបក្សភូមិឃ្លាំងសម្បត្តិ ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨៣ ឆ្នាំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដោយបាននាំយកបច្ច័យ និងលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពផងដែរ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សម្បត្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិឃ្លាំងសម្បត្តិ និង លោក ឆាយ សុធា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិចំបក់ និងក្រុមការងារ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាគណបក្សភូមិ និងសាខាបក្សពាក់ព័ន្ធ។

 

ព័ត៌មានជាប់ទាក់ទង