រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមកម្មវិធី «សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ»
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមកម្មវិធី «សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ»
ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗនេះ បានអញ្ជើញចូលរួមកម្មវិធី «សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទាង អេង ទៀ សីហា ឧត្តមភរិយារបស់ ឯកឧត្តមឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ លោក ខេនរ៉ូ អ៊ីស៊ុ ព្រមទាំងសប្បុរសជន និងថ្នាក់ដឹកនាំ ក្រុមបុគ្គលិករបស់មន្ទីរពេទ្យកុមារអង្គរ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត (Fairfield by Marriott Phnom Penh) ភ្នំពេញ។
មន្ទីរពេទ្យកុមារអង្គរ បានរៀបចំកម្មវិធី «សប្បុរសជនជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ» ក្នុងគោលបំណងដើម្បីបង្កើតឱកាសឱ្យសប្បុរសជន អ្នកគាំទ្រ មន្ទីរពេទ្យកុមារអង្គរ បានជួបសំណេះសំណាល ជាមួយស្ថាបនិក និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ ដើម្បីស្វែងយល់អំពីសកម្មភាពបម្រើសេវាកម្មផ្នែកសុខភាពកុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដែល មន្ទីរពេទ្យកុមារអង្គរ បានបំពេញអស់រយៈពេល ២៧ ឆ្នាំកន្លងទៅនេះ និងគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលព្យាបាលជម្ងឺភ្នែកកុមារសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕



