ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ និងខ្វះទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ

នាព្រឹក ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលស្រុក ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ និងខ្វះទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចេង ប៉េងហាប់ មេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពត់សរ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី ឯកឧត្តម លោកជំទាវ ព្រមទាំងមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរឃុំពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទឹក និងបញ្ហាប្រឈមដែលកំពុងកើតមាននៅតាមមូលដ្ឋាន ដើម្បីពិភាក្សារកវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ផលដំណាំ និងជីវភាពរបស់ប្រជាកសិករ។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំអង្គប្រជុំ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងប្រឡាយមេ និងស្ថានភាពដំណាំស្រូវនៅតាមតំបន់ដែលកំពុងប្រឈមនឹងផលប៉ះពាល់ដោយសារកង្វះទឹកក្នុងរដូវវស្សានេះ។

ព័ត៌មានជាប់ទាក់ទង