ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង អៀរឡង់ និងសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦ ចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ណែនាំ

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង អៀរឡង់ និងសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦ ចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ណែនាំ

នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម អមដោយតំណាងអគ្គលេខាធិការដ្ឋាន និងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងវិទ្យាស្ថាន បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២១ រូប ដែលត្រូវទៅបន្តការសិក្សានៅប្រទេសបារាំង អៀរឡង់ និងសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦ ចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្រៃលែងចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទៅកាន់ប្រទេសទាំង ៣ ខាងលើ ដែលនឹងត្រូវបន្តការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រសង្គម ជាដើម ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ជំនាញ និងបទពិសោធន៍ថ្មីៗ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យចេះសាមគ្គីគ្នា ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ព្រមទាំងចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងកិត្តិនាមរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ ជាទីបញ្ចប់ ឯកឧត្តម ក៏បានជូនពរដល់និស្សិតជ័យលាភីទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីត្រឡប់មកចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិវិញ

 

ព័ត៌មានជាប់ទាក់ទង