លោកមេធាវី ចេង ប៉េងហាប់ រួមជាមួយសហការី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម
លោកមេធាវី ចេង ប៉េងហាប់ រួមជាមួយសហការី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម
នាព្រឹក ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី ចេង ប៉េងហាប់ ប្រធានក្រុមមេធាវី ស៊ីភីអេច រួមជាមួយសហការី បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម។
លោកប្រធាន និងសហការី ក៏បានឧទ្ទិសកុសលផលបុណ្យដែលបានកសាងជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យចូលព្រះវស្សានេះ គឺជាពិធីបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជានិច្ចកាលនៅពេលដល់ថ្ងៃកំណត់ ពុទ្ធបរិស័ទតែងនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។



