ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក, លោក លោកស្រី អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន/វិទ្យាស្ថាន, ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (Online) ក្រោមរបៀបវារៈដូចខាងក្រោម៖

១. របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃអំពីការអនុវត្តសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពី «ការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម»

២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការហាឡាល

៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកំពង់ចាម

៥. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន និងមន្ទីរនីមួយៗ ព្រមទាំងមតិចូលរួមផ្សេងៗ៕

 

ព័ត៌មានជាប់ទាក់ទង