ឯកឧត្តម គី តិច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ទូទាំងស្រុកបាទីចំនួន ៥១វត្ត!

ឯកឧត្តម គី តិច  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ទូទាំងស្រុកបាទីចំនួន ៥១វត្ត!

កាលពីព្រឹក ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី តិច សមាជិកគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ទូទាំងស្រុកបាទីចំនួន ៥១ វត្ត ដែលប្រព្រឹត្តទៅនៅវត្តទេពបុរី ក្នុងមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្ដាឃុំនានានៃស្រុកបាទី ប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ និងភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ព័ត៌មានជាប់ទាក់ទង