សូមអញ្ជើញចូលរួមគាំទ្រ និងជាវកសិផលខ្មែរ នៅ «ផ្សារផលិតផលខ្មែរ» ខេត្តបាត់ដំបង
សូមអញ្ជើញចូលរួមគាំទ្រ និងជាវកសិផលខ្មែរ នៅ «ផ្សារផលិតផលខ្មែរ» ខេត្តបាត់ដំបង
ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកទីផ្សារកសិផលខ្មែរ និងគាំទ្រដល់ជីវភាពរបស់ប្រជាកសិករ និងផលិតករកម្ពុជា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងរៀបចំដំណើរការ «ផ្សារផលិតផលខ្មែរ» ជាប្រចាំ។
🗓 រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
🕕 ម៉ោង៖ ៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច
📍 ទីតាំង៖ បរិវេណខាងមុខផ្សារទំនើបបុរីថ្មី (តាមបណ្តោយផ្លូវលេខ ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង
– Google Maps៖ https://maps.app.goo.gl/44Jyc9M2bWEokxbc8
ផ្សារនេះប្រមូលផ្តុំដោយកសិផលស្រស់ និងផលិតផលកែច្នៃក្នុងស្រុក ដែលមានគុណភាព សុវត្ថិភាព និងផលិតដោយដៃកូនខ្មែរ ដើម្បីផ្តល់ជម្រើសកាន់តែប្រសើរជូនអ្នកប្រើប្រាស់ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយចីរភាព។
សូមអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមគាំទ្រផលិតផលខ្មែរ ដោយជាវ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមគ្នាពង្រឹងទីផ្សារជាតិ និងលើកកម្ពស់សក្តានុពលផលិតផលកម្ពុជាឱ្យកាន់តែរីកចម្រើន។



