លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី ឃីម កញ្ញា អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី ឃីម កញ្ញា អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម

 

នាព្រឹកថ្ងៃសោរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី ឃីម កញ្ញា អគ្គនាយករងក្រសួងពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១:០៥នាទីព្រឹក ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់ លោកស្រី ឃីម កញ្ញា ដែលជាការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកប​ដោយគន្លងធម៌និងព្រហ្មវិហារ​ធម៌ និងជាការបាត់បង់នូវមន្ត្រីរាជការដ៏សកម្មប្រកបដោយគុណវុឌ្ឍិដែលបានតស៊ូ​ លះបង់ អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មការងារនាពេលកន្លងមក។ 

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ឃីម កញ្ញា បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង