ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនគណបក្សនៅក្រៅប្រទេស»

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនគណបក្សនៅក្រៅប្រទេស»

 

នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនគណបក្សនៅក្រៅប្រទេស» ជាមួយថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេសនិងទ្វីប និងក្រុមការងារចំពោះកិច្ចទទួលបន្ទុកបដិសណ្ឋារកិច្ចនៃយុវជនគណបក្សថ្នាក់កណ្តាល។

ការរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនគណបក្សនៅក្រៅប្រទេស» គ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែសីហាខាងមុខនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងមនោសញ្ចេតនារបស់បងប្អូនយុវជននៅគ្រប់ថ្នាក់ គ្រប់ផ្នែក, ស្តាប់មតិយោបល់ និងសំណូមពរនានា ក្នុងគោលដៅដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់យុវជន ដើម្បីសម្រួចទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។

ព័ត៌មានជាប់ទាក់ទង