ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅនាយកដ្ឋានអង្គរក្ស។
ក្រុមប្រចាំបញ្ជាវេនទី២ នេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត តំណាងប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងតំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយការិយាល័យ នៃនាយកដ្ឋានសរុបផែនការ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់៕



