ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ប្រមាណជាង ៥០០ នាក់!

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ប្រមាណជាង ៥០០ នាក់!

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នំ២០២៦ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អភិបាលស្រុក សាខា ប.ស.ស មជ្ឈមណ្ឌលការងារ មន្រ្តីរាជការ អជ្ញាធរមូលដ្ឋាន វិទ្យាស្ថានបណ្តុះបណ្តាល ក្រុមហ៊ុន រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៥០០ នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសការងារក្នុងស្រុក និងក្រៅប្រទេសដល់ប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរ មានចំណូល លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចំរើន រុងរឿងជានិរន្តរ៍។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ តែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការងារធ្វើគ្រប់ៗគ្នា។ ការធ្វើការងារក្នុងស្រុកមិនត្រឹមតែធ្វើការនៅក្បែរផ្ទះ  ជិតឳពុកម្តាយ បងប្អូន ប្រពន្ធកូនប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រាក់ចំណូលសមរម្យមិនចាញ់ប្រទេសក្នុងតំបន់ ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ការគាំពារដោយប.ស.ស.និងការគោរពសិទ្ធិការងារតាមច្បាប់ត្រឹមត្រូវ។ 

ឯកឧត្តម កត្តា អ៊ន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងការងារជាមុន។ ចំណែកប្រជាពលរដ្ឋដែលចង់រៀនជំនាញវិជ្ជាជីវៈ និងចង់ធ្វើការងារសូមចុះឈ្មោះចូលរៀននិងសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលាបណ្តុះបណ្តាលវជ្ជាជីវៈចំនួន ៩ ដែលមានវត្តមានចូលរួមក្នុងកម្មវិធីនេះ។ បងប្អូនប្រជាពលរដ្ឋក៏អាចទាក់ទងលេខទូរស័ព្ទ ១២៩៧  សម្រាប់សួរព័ត៌មានពីឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.គ្រប់ពេលវេលា។

ព័ត៌មានជាប់ទាក់ទង