មេធាវីក្លែងក្លាយ! កុំចេះតែហ៊ាន បំពានច្បាប់… ចុងក្រោយត្រូវដេកគុក ៦ ឆ្នាំ!
មេធាវីក្លែងក្លាយ! កុំចេះតែហ៊ាន បំពានច្បាប់… ចុងក្រោយត្រូវដេកគុក ៦ ឆ្នាំ!
នេះជាមេរៀន និងជាការព្រមានចំពោះអ្នកដែលហ៊ានបន្លំខ្លួនជាអ្នកមេធាវី! តុលាការបានសម្រេចផ្តន្ទាទោស ឈ្មោះ អ៊ុយ ចន្ទី (ភេទស្រី កើតឆ្នាំ១៩៨១) ឱ្យជាប់ពន្ធនាគារកំណត់ ៦ឆ្នាំ និងពិន័យជាប្រាក់ ៨ លានរៀល ក្រោមបទចោទប្រកាន់ធ្ងន់ធ្ងរចំនួន ៣៖
១. លួចប្រកបវិជ្ជាជីវៈមេធាវី (គ្មានអាជ្ញាប័ណ្ណ តែហ៊ានដើរតួជាមេធាវី)
២. ក្លែងបន្លំឯកសារសាធារណៈ
៣. ប្រើប្រាស់ឯកសារសាធារណៈក្លែង
សកម្មភាពល្មើសច្បាប់នេះ បានប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានលាតត្រដាងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបងប្អូនប្រុងប្រយ័ត្ន! មុននឹងពឹងពាក់រកសេវាច្បាប់ សូមពិនិត្យមើលអត្តសញ្ញាណមេធាវី ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការចាញ់បោកជនខិលខូច ដែលនាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។
#60Buzz
#គណៈមេធាវី



