ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១២ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ១៥៧ ៣១០ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១២ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ១៥៧ ៣១០ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង
នាថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការបនរចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១២ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ១៥៧ ៣១០ម ទទឹង ៥ម ៥,៥ម និង ៦ម ស្ថិតក្នុងឃុំអូរឫស្សី ឃុំជ្រេស ឃុំព្រៃមូល ឃុំជើងគ្រាវ ឃុំក្រាំងលាវ ឃុំរ៉ាក្រាំងស្គារ ឃុំស្រែថ្មី ឃុំពង្រ ឃុំផ្សារ ឃុំមេលំ ឃុំបន្ទាយព្រាល ឃុំតាំងក្រសាំង ឃុំប្រស្នឹប និង ឃុំពពេល ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូណ៍ និងការងារបំពាក់ ផ្លាកសញ្ញាចរាចរណ៍ចំនួន៣៦៤ផ្លាកលើផ្លូវចំនួន២ខ្សែស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អនុវត្តដោយ នាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រើប្រាស់ថវិកាជំពូក៦១។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពី ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, និងតំណាងអង្គភាពលទ្ធកម្ម និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
ទន្ទឹមនេះ ឯកឧត្តម ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងនេះ ហើយពួកគាត់បង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាឡើងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានបេសកម្មប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និង ចីរភាព និងមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាពទទួលយកដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវខាងលើ៕



