ឯកឧត្តម គី តិច អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំបក់ ស្រុកបាទី
ឯកឧត្តម គី តិច អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំបក់ ស្រុកបាទី
នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំបក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គី តិច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ដែលប្រព្រឹត្តទៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំបក់។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោកប្រធានស្តីទីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបាទី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនានាក្នុងស្រុកបាទី ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំចំបក់ ចំនួនប្រមាណ ២៣០នាក់។



