ឯកឧត្តម ចេង ប៉េងហាប់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ

ឯកឧត្តម ចេង ប៉េងហាប់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

កិច្ចឱកាសនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ លោក ភួន ឈៀង ប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធាន និងសមាជិកសាខាគណបក្សភូមិ និងសាខាបក្សពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៥០% ហើយគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕

ព័ត៌មានជាប់ទាក់ទង