រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ប្រចាំខែកក្កដា ឆ្នាំ២០២៦
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ប្រចាំខែកក្កដា ឆ្នាំ២០២៦
នៅរសៀលថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន។
កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោម៖
១-ការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌចំការមន
២-ការងារបង្ក្រាបទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame)ក្នុងភូមិសាស្ត្រខណ្ឌចំការមន
៣-ការត្រួតពិនិត្យវឌ្ឍនភាព នៃយុទ្ធនាការស្ដារលូក្នុងភូមិសាស្ត្រសង្កាត់ទាំង៥
៤-បញ្ហាផ្សេងៗ។



