វិវាទពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
វិវាទពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(ភ្នំពេញ)៖នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឯម សុភ័ក្ត្រ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណី ជូនដើមបណ្ដឹងរដ្ឋប្បវេណីរស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកតំណាងដោយអាណត្តិ គឺលោកមេធាវី ឆេង សុវីន ដែលបានចូលរួមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទខាងលើ។
គួរបញ្ជាក់ថា, សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តសងសំណងថ្លៃព្យាបាល និងជំងឺចិត្ត ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានគូភាគីដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
#អ.ដ.ក



