ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦
ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រុមការងារក្នុងការត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦ ដោយបានកំណត់កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការធ្វើសន្និបាត ព្រមទាំងបានពិភាក្សាអំពីការកំណត់នូវប្រធានបទមួយចំនួន សំដៅដោះស្រាយបញ្ហានៃការអនុវត្តច្បាប់នាពេលកន្លងមក។



