អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវអ្នកប្រកបអាជីវកម្មជួលរថយន្ដឲ្យជនបរទេសបង្កើនការប្រុងប្រយ័ត្ន ក្រោយមានជនល្មើសជួលដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែន

អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវអ្នកប្រកបអាជីវកម្មជួលរថយន្ដឲ្យជនបរទេសបង្កើនការប្រុងប្រយ័ត្ន ក្រោយមានជនល្មើសជួលដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែន

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉នលួចយករថយន្តជួលពីពលរដ្ឋកម្ពុជា ទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរំលឹកដល់សាធារណជន និងម្ចាស់យានយន្ត ដែលមានដាក់ជួលឲ្យជនបរទេស មេត្តាផ្ទៀតផ្ទាត់អត្តសញ្ញាណអ្នកជួល ពិនិត្យគោលបំណងនៃការប្រើប្រាស់យានយន្ត និងត្រូវសួរនាំពិនិត្យយានយន្តជាប្រចាំ ព្រមទាំងរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពដែលគួរឲ្យសង្ស័យ៕

ព័ត៌មានជាប់ទាក់ទង