លោកវីរៈសេនីយ៍ទោទឹមវិច្ឆ័យប្រើកណ្ដាប់ដៃដែកក្របួចបានទាំងសំបុកតែម្ដងរបស់ នគរបាលស្រុកសំពៅលូន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន។

លោកវីរៈសេនីយ៍ទោទឹមវិច្ឆ័យប្រើកណ្ដាប់ដៃដែកក្របួចបានទាំងសំបុកតែម្ដងរបស់ នគរបាលស្រុកសំពៅលូន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខភូមិ-ឃុំ ដើម្បីសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងស្រុកសំពៅលូន ពីសំណាក់លោកវីរៈសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៨នាក់ ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការ៖ ​ដំណាក់កាលទី១៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន កម្លាំងសមត្ថកិច្ចបានចុះល្បាត និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ០១នាក់) រួមមានឈ្មោះ៖ នាក់ នី, មិត្ត ឡាត់, កេត វល្លិល័ក្ខ, ឌឿន សុខឈាង, សឹម ឌីណា និង កែវ ភ័ក្រ្ត។ ដកហូតបានម្សៅក្រាមពណ៌សថ្លា ១ថង់ និង ១កំណាត់ទុយោ, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
​ដំណាក់កាលទី២ (ពង្រីកការស៊ើបអង្កេត)៖ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នាក់ នី និងមានការអនុញ្ញាតពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៣:១៥ នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន ០២នាក់ ទៀត ឈ្មោះ ទុំ ទិត្យ និង យុន ធឿន នៅចំណុចក្រុមទី០១ ភូមិអូរថ្ម ឃុំសន្តិភាព។
​វត្ថុតាងសរុបដែលដកហូតបានរួមមាន៖
​ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១៣ថង់ និង ៤កំណាត់ទុយោ
​ថ្នាំគ្រាប់រាងមូលសំប៉ែត (WY) ចំនួន ៥០គ្រាប់ (ពណ៌ផ្កាឈូក ៤៩គ្រាប់, ពណ៌បៃតង ០១គ្រាប់)
​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
​សម្ភារៈសម្រាប់ប្រើប្រាស់ និងច្រករំលែកលក់មួយចំនួន
​កាំបិតចំនួន ០៧ដើម, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃចាស់ៗចំនួន ០៦គ្រឿង
​ប្រាក់រៀលចំនួន ១៥០,០០០ រៀល
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ព័ត៌មានជាប់ទាក់ទង