លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រលានយន្តហោះចាស់

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រលានយន្តហោះចាស់

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ចូលរួមដាំដើមផ្កាត្របែកព្រៃបន្ថែមចំនួន ២០០ដើម នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់។

សូមរំលឹកផងដែលថាកន្លងមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំកងកម្លាំងនគរបាល ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមរួចមកហើយ ហើយលើកនេះបានបន្តដាំបន្ថែមចំនួន ២០០ដើមទៀត ដែលធ្វើឱ្យចំនួនដើមឈើសរុបដែលបានដាំមានចំនួន ៤០០ដើម។ សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងការបង្កើនភាពបៃតង កែលម្អបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។

ព័ត៌មានជាប់ទាក់ទង