ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយអនុប្រធាន និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

(ខេត្តតាកែវ)៖នារសៀល ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយអនុប្រធាន និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គី តិច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនានានៃស្រុកបាទី លោក សាយ វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការគណបក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង១៥ និងកងកម្លាំងទាំង៣ប្រភេទ សរុបប្រមាណ ៤០០ នាក់។

ព័ត៌មានជាប់ទាក់ទង