លោក កៀង ល័ក្ស អភិបាល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងអគារក្នុងមូលដ្ឋាន
លោក កៀង ល័ក្ស អភិបាល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងអគារក្នុងមូលដ្ឋាន
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
ការត្រួតពិនិត្យ និងបង្ក្រាប
Scams Online ១ករណី
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអគារ មួយកន្លែង ស្ថិតនៅ អគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផលក្រុមការងារត្រួតពិនិត្យជាក់ស្តែងឃើញ មានរកឃើញមនុស្សស្នាក់នៅសរុបចំនួន ៥៣នាក់ ស្រី ២០នាក់ សរុប៦សញ្ជាតិ មានលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅត្រឹមត្រូវទាំងអស់ និងបានរកឃើញបន្ទប់សង្ស័យចំនួន២បន្ទប់ មិនមានមនុស្សស្នាក់នៅ តែបានរកឃើញសម្ភារអេឡិចត្រូនិច ALL IN ONE ចំនួន ១៦គ្រឿង មានរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និងវីដេអូអាសអាភាស តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមការងារបានប្រគល់សម្ភារ ខាងលើនេះ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីជំនាញចំណែកបន្ទប់ចំនួន២ ត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន។



