លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះសន្តិសុខសាយប័រ ការប្រើប្រាស់ MOC Mobile App និង Microsoft Office 365”

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះសន្តិសុខសាយប័រ ការប្រើប្រាស់ MOC Mobile App និង Microsoft Office 365”

 

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ សន្តិសុខសាយប័រ ការប្រើប្រាស់ MOC Mobile App និង Microsoft Office 365” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថល នៃក្រសួងពាណិជ្ជកម្ម ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម អំពីការគំរាមកំហែងសាយប័រក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការការពារព័ត៌មាន និងទិន្នន័យរបស់ស្ថាប័ន ព្រមទាំងយល់ដឹងអំពីរបៀបប្រើប្រាស់ MoC Mobile App។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើការទប់ស្កាត់ការលួចព័ត៌មាន (Phishing) ការប្រើប្រាស់ Email និង Office 365 សម្រាប់ការងាររដ្ឋបាល ការអនុវត្តប្រព័ន្ធ AAS និងការប្រើប្រាស់ MoC Mobile App លើសេវាឌីជីថល ដើម្បីបង្កើនសមត្ថភាពឌីជីថល និងធានាសុវត្ថិភាពព័ត៌មានក្នុងការងាររដ្ឋបាល ដើម្បីគាំទ្រការអភិវឌ្ឍរដ្ឋបាលឌីជីថលទំនើប និងមានប្រសិទ្ធភាព៕

 

ព័ត៌មានជាប់ទាក់ទង