អបអរសាទរ!លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងជាស្ថាបនិកសាលាអន្តរជាតិ អេស អឹម ធី ក្នុងឱកាសទទួលបាន មេដាយ «មាស» ស្ថាបនាជាតិ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ មេដាយ «មាស» ស្ថាបនាជាតិ ជូនលោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងជាស្ថាបនិកសាលាអន្តរជាតិ អេស អឹម ធី ។
នេះបើយោងតាមអនុក្រឹត្យលេខ៥១២ អនក្រ.កត ស្ដីពីការជូនមេដាយស្ថាបនាជាតិ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការទទួលបានគ្រឿងឥស្សរិយយសដ៏មានតម្លៃនេះ គឺជាការទទួលស្គាល់ចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងស្នាដៃដ៏ឧត្តុង្គឧត្តមរបស់លោក ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការងារមនុស្សធម៌ជាបន្តបន្ទាប់។
ក្នុងនាមជាសប្បុរសជន លោក បណ្ឌិត សួន ម៉ិ តែងតែចូលរួមជួយដល់ប្រជាពលរដ្ឋភៀសសឹក កងកម្លាំងការពារព្រំដែន និងបានផ្ដល់អាហារូបករណ៍ជូនសិស្សានុសិស្សដែលជាកូនចៅគ្រួសារភៀសសឹក និងកងកម្លាំងការពារជាតិ ដើម្បីឱ្យពួកគេទទួលបានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍអនាគត។
សកម្មភាពសប្បុរសធម៌ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា របស់លោក បានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម។
សូមគោរពជូនពរ បណ្ឌិត សួន ម៉ិ ទទួលបាននូវសុខភាពល្អ បញ្ញាឈ្លាសវៃ កម្លាំងមាំមួន និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបន្តចូលរួមអភិវឌ្ឍវិស័យអប់រំ សង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើង៕






