ឯកឧត្តម ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងរមណីយដ្ឋានទន្លេបាទី ក្រោមប្រធានបទ “រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថានទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ
ឯកឧត្តម ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងរមណីយដ្ឋានទន្លេបាទី ក្រោមប្រធានបទ “រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថានទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ”
រសៀល ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងរមណីយដ្ឋានទន្លេបាទី ក្រោមប្រធានបទ “រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថានទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ” ដឹកនាំដោយ ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
ពិធីនេះ មានការនិមន្ត និងការអញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនានាក្នុងស្រុកបាទី ក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គណៈប្រតិភូក្រសួងទេសចរណ៍ ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ មន្ត្រីកងកម្លាំងទាំង៣ប្រភេទ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ប្រមាណជាង ១,០០០ អង្គ/នាក់។



