ក្រុមជជែកដេញដោលកម្ពុជា ឈ្នះជើងឯក 2026 JCI ASPAC Debate Championship និងទទួលសិទ្ធិតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រកួត Debate Championship នៅ JCI World Congress ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន

JCI Cambodia មានមោទនភាពយ៉ាងក្រៃលែងក្នុងការអបអរសាទរចំពោះ កញ្ញា ស្លេៈ រ៉យ្យ៉ាន, កញ្ញា អ៊ុង ខេមរាបូរមីច័ន្ទ និង លោក ស៊ាន ធានសឿង  ដែលបាននាំមកនូវកិត្តិយសជូនប្រទេសកម្ពុជា តាមរយៈការដណ្តើមបានជ័យលាភីជើងឯកក្នុងកម្មវិធី JCI ASPAC Debate Championship 2026 ដែលបានរៀបចំឡើងនៅទីក្រុង Niigata ប្រទេសជប៉ុន។

ក្រុមជជែកដេញដោលនេះ គឺជាសមាជិករបស់ JCI Chaktomuk និងជាម្ចាស់ជ័យលាភីជជែកដេញដោលនៃកម្មវិធី JCI Cambodia Public Speaking and Debate Championship ដែលជាកម្មវិធីប្រកួតការនិយាយជាសាធារណៈ និងជជែកដេញដោលថ្នាក់ជាតិរបស់ JCI Cambodia។ ក្នុងនាមជាជើងឯកថ្នាក់ជាតិ ពួកគេបានក្លាយជាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Niigata ប្រទេសជប៉ុន។

ការប្រកួតជជែកដេញដោលនេះ​ អាចមានជាង ៥០ ប្រទេស ក្នុងតំបនអាស៊ី-ប៉ាស៊ីហ្វិក ហើយមានតែក្រុមតំណាងប្រទេសចំនួន ៨ ប៉ុណ្ណោះបានចូលទៅដល់ការប្រកួតបឋម។  ក្នុងវគ្គប្រកួតបឋម (Preliminary Round) ក្រុមកម្ពុជាបានយកឈ្នះក្រុមតំណាងមកពីប្រទេសថៃ បន្ទាប់មក បានបន្តបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការយកឈ្នះក្រុមតំណាងមកពីប្រទេសម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-final Round)។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះក្រុមតំណាងមកពីប្រទេសម៉ុងហ្គោលី និងគ្រងតំណែងជាជើងឯក JCI ASPAC Debate Championship 2026 ដោយជោគជ័យ។

សមិទ្ធផលដ៏អស្ចារ្យនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សមាជិកក្រុម និង JCI Cambodia ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការបង្ហាញពីសមត្ថភាពយុវជនកម្ពុជាលើឆាកអន្តរជាតិ។

តាមរយៈជ័យជម្នះនេះ កម្ពុជាទទួលបានសិទ្ធិតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការចូលរួមប្រកួត 2026 JCI World Congress Debate Championship ក្នុងប្រទេសហ្វីលីពីន ដែលជាវេទិកាប្រកួតជជែកដេញដោល រវាងជើងឯកមកពីតំបន់នានាជុំវិញពិភពលោក។

JCI Chaktomuk សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមជជែកដេញដោលកម្ពុជា ចំពោះសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ និងសូមជូនពរឱ្យទទួលបានជោគជ័យបន្ថែមទៀត ក្នុងការបន្តបេសកកម្មតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅលើឆាកពិភពលោក។

{“ARInfo”:{“IsUseAR”:false},”Version”:”1.0.0″,”MakeupInfo”:{“IsUseMakeup”:false},”FaceliftInfo”:{“IsChangeEyeLift”:false,”IsChangeFacelift”:false,”IsChangePostureLift”:false,”IsChangeNose”:false,”IsChangeFaceChin”:false,”IsChangeMouth”:false,”IsChangeThinFace”:false},”BeautyInfo”:{“SwitchMedicatedAcne”:false,”IsAIBeauty”:false,”IsBrightEyes”:false,”IsSharpen”:false,”IsOldBeauty”:false,”IsReduceBlackEyes”:false},”HandlerInfo”:{“AppName”:2},”FilterInfo”:{“IsUseFilter”:false}}

ព័ត៌មានជាប់ទាក់ទង