ឃ្លាំង​ស្តុក​ទំនិញ​ថៃ ២​កន្លែង​ធំ​ៗ នៅ​ខណ្ឌឫស្សីកែវ គេ​អះអាង​ថា ជា​របស់​ឧកញ៉ា ថៃ ស៊ា​ង!

ឧកញ៉ា​ ថៃ​ ស៊ាង​ នាំ​ទំនិញ​ថៃ​គ្រប់​ប្រភេទ​លក់នៅ​ប្រទេស​កម្ពុជា​ ទោះបី​រាជរដ្ឋាភិបាល​ បានបិទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃតាំងពីខែ​មីថុនា​ឆ្នាំ​ ២០២៥​ ហើយ​ក៏​ដោយ​ ។ ទំនិញ​ ៣២មុខ​ ដែល​សមត្ថកិច្ច​ និង​ អាជ្ញាធរ​ រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ​ គឺ​មាន​កាល​បរិច្ឆេទ​នាំចូល​ថ្មីៗ​ ហើយ​ទំនិញមួយ​ចំនួន​បាន​ក្លែង​ប្រអប់​វេចខ្ចប់ដេីម្បី​បោកប្រាស់​អ្នក​ប្រេីប្រាស់​ទៀតផង​ ។ អ្វី​ដែល​ហួស​ចិត្ត​ គឺ​ ឧកញ៉ា​ ថៃ​ ស៊ាង​ មិន​សហការជាមួយ​ សមត្ថកិច្ច​ និង​ អាជ្ញាធរ​ទេ​ ដោយអាងខ្នង​មាន​អ្នកឧកញ៉ា​ ម្នាក់​ នៅ​សភា​ពាណិជ្ជកម្ម​បាន​គំរាម​អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​ ។

សូមចូលរួម​គាំទ្រ​នាំគ្នា​ធ្វើ​ពហិការ​កុំប្រេីប្រាស់​ផលិតផល​ថៃ​ អ្នកណា​នាំចូល​ អ្នកណា​គប់​គិត​នាំចូល​ អ្នកណា​កាង​ សុទ្ធតែ​ពួក​អាក្បត់ជាតិ​ ក្បត់​វរៈកងទ័ព​ ក្បត់​ប្រជាជន​ ។
#ប្រភពPhengvanaknews

ព័ត៌មានជាប់ទាក់ទង