ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ នៃការបង្ក្រាប Online Scams
ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ នៃការបង្ក្រាប Online Scams
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តទប់ស្កាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក នៅភូមិសាស្រ្តខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
គូររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អនុប្រធានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ឱ្យទទួលបន្ទុកបន្ថែម ជាប្រធានក្រុមការងារទី១ ចំណុះលេខាធិការដ្ឋាន នៃគ.ប.ឆ.ប. ទទួលខុសត្រូវការងារប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ៕



