ទីតាំងឃ្លាំងស្តុកសាច់បង្កកខណ្ឌសែនសុខអាជ្ញាធរពុំមានរកឃើញមុខទំនិញប្រភេទនាំចូលពីប្រទេសថៃ

ទីតាំងឃ្លាំងស្តុកសាច់បង្កកខណ្ឌសែនសុខអាជ្ញាធរពុំមានរកឃើញមុខទំនិញប្រភេទនាំចូលពីប្រទសថៃ 

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ចូលរួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ(កបប សាខាគយនិងរដ្ឋាករខណ្ឌសែនសុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ដែលទទួលស្តុកទំនិញផ្សេងៗ រួមទាំងសាច់បង្កកផងដែរ ដែលមានស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ក្រោយពីបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងធ្វើតេស្តវិភាគរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) និងសាខាគយរដ្ឋាករខណ្ឌសែនសុខ បញ្ជាក់ថា៖ ទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០៩ រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អេត្យូពី និងកម្ពុជា ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ។

ព័ត៌មានជាប់ទាក់ទង