បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិបរទេស ២៤នាក់ និងដកហូតគ្រឿងញៀនជាង ៦៦គីឡូក្រាម…
បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិបរទេស ២៤នាក់ និងដកហូតគ្រឿងញៀនជាង ៦៦គីឡូក្រាម…!
ក្នុងរយៈពេល ៥ថ្ងៃដំបូងនៃ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួន ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២៤នាក់ (ស្រី ៨នាក់)។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យទាំង ២៤នាក់សុទ្ធសឹងជាជនជាតិបរទេស រួមមាន៖ ជនជាតិវៀតណាម ១២នាក់, ចិន ៦នាក់, តៃវ៉ាន់ ៥នាក់ និងអង់គ្លេស ១នាក់។
លទ្ធផលនៃប្រតិបត្តិការ៖
គ្រឿងញៀនចម្រុះ៖ សរុបជាង ៦៦គីឡូក្រាម (ក្នុងនោះមានកញ្ឆាក្រៀម ៦៥គីឡូក្រាម)។
វត្ថុតាងចាប់យកបាន៖ លិខិតឆ្លងដែន ១៦ក្បាល, ទូរស័ព្ទ ២៨គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ៦គ្រឿង, ម៉ូតូ ៣គ្រឿង, រថយន្ត ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



