ឯកឧត្តម ចេង ប៉េងហាប់ ចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនចំនួន ៣៥គ្រួសារ ក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

ឯកឧត្តម ចេង ប៉េងហាប់ ចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនចំនួន ៣៥គ្រួសារ ក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ 

នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ រួមជាមួយក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ៣៥គ្រួសារ ព្រមទាំងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនគ្រួសារនីមួយៗផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ចេង ប៉េងហាប់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកតា លោកយាយ អ៊ុំពូមីង បងប្អូនក្រុមគ្រួសារយុទ្ធជនទាំងអស់ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។ 

បន្ថែមពីនេះ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំង ឯកឧត្តម គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ជូនចំពោះបងប្អូនក្រុមគ្រួសារយុទ្ធជននាពេលនោះផងដែរ ។ 

ការចុះជួបសំណេះសំណាលសួរសុខទុក្ខ

ក្រុមគ្រួសារយុទ្ធជនក្នុងឱកាសនេះគឺជាការបង្ហាញនូវមនោសញ្ចេតនាស្រលាញ់រាប់អានក្នុងនាមមហាគ្រួសារខ្មែរ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះយុទ្ធជន និងអតីតយុទ្ធជនគ្រប់រូបដែលតស៊ូយ៉ាងអង់អាចក្លាហានបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជា រក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

ព័ត៌មានជាប់ទាក់ទង