សមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំ «វេទិកាផ្គូផ្គងពាណិជ្ជកម្ម កម្ពុជា-កូរ៉េ» ដោយមានការចូលរួមពីធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងកម្ពុជា
សមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំ «វេទិកាផ្គូផ្គងពាណិជ្ជកម្ម កម្ពុជា-កូរ៉េ» ដោយមានការចូលរួមពីធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងកម្ពុជា
ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២៦ សមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំ «វេទិកាផ្គូផ្គងពាណិជ្ជកម្ម កម្ពុជា-កូរ៉េ» ដោយមានការចូលរួមពីធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ និងសមាជិកសមាគមបានតេស្តផលិតផលរោងចក្រផលិតគ្រឿងសម្អាង ដើម្បីសិក្សាស្វែងយល់អំពីដំណើរការផលិត ស្តង់ដារគុណភាព បច្ចេកវិទ្យាទំនើប និងសក្តានុពលនៃឧស្សាហកម្មគ្រឿងសម្អាងនៅកម្ពុជា។ កម្មវិធីនេះបានបង្កើតឱកាសថ្មីៗសម្រាប់ការស្វែងរកដៃគូអាជីវកម្ម ការពង្រីកទីផ្សារ និងការជំរុញការវិនិយោគរួមគ្នារវាងសហគ្រាសកម្ពុជា និងកូរ៉េ។
សមាគមសហគ្រិនវីម៉ូនៅកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសធុរកិច្ច ការតភ្ជាប់បណ្តាញអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជានៅលើឆាកអន្តរជាតិ។



