ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការសិក្សាអនុលោមភាពគតិយុត្តរបស់កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)”

នាព្រឹកថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការសិក្សាអនុលោមភាពគតិយុត្តរបស់កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងអង្គការសហប្រជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ឯកឧត្តម លោក លោកស្រី តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងអង្គការ UNCTAD ក្នុងគោលបំណងប្រៀបធៀបច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជាជាមួយនឹងឯកសារសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce JSI) ការវាយតម្លៃភាពខ្វះខាតនានាសម្រាប់ជំរុញការអនុវត្តវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រមូលធាតុចូលនានាពីអ្នកចូលរូមមកពីស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ៕