កម្លាំងគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង បង្ក្រាបបទល្មើស Online Scams នៅវីឡារបស់ឧត្តមសេនីយ៍ម្នាក់ ឃាត់ខ្លួនជនបរទេស២៧នាក់

កម្លាំងគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង បង្ក្រាបបទល្មើស Online Scams នៅវីឡារបស់ឧត្តមសេនីយ៍ម្នាក់ ឃាត់ខ្លួនជនបរទេស២៧នាក់

ដោយឈរលើមូលដ្ឋានស្រាវជ្រាវតាមដានលើទីតាំងសង្ស័យមួយកន្លែងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាលេខ ៣៣៦ ក្រុមទី៥ ភូមិ រំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនបរទេសជិត៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online Scams ហើយផ្ទះវីឡានេះជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។ 

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង។ 

របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនបរទេសចំនួន២៧នាក់ (ស្រី ៩នាក់) រួមមាន៖ ហ្វីលីពីន ២៣នាក់ ស្រី ៨នាក់ មីយ៉ាន់ម៉ា ២នាក់ ស្រី ១នាក់ នីហ្សេរីយ៉ា ១នាក់ និង សេរ៉ាឡេអូន ១នាក់ ព្រមទាំងជនជាតិខ្មែរចំនួន ៧នាក់ ប្រព្រឹត្តិ Online Scams។

ពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ ដែលរត់ចេញពីគោលដៅផ្សេង ក្រោយការបង្ក្រាប។ 

សម្រាប់អេឡិចត្រូនិចត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិឃើញថាពិតជា Online Scams ហើយវត្ថុតាងទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ 

 

 ចំពោះផ្ទះវីឡានេះត្រូវបានបិទសៀលនិងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទទួលខុសត្រូវ។ 

ឆ្លងតាមការបង្ក្រាបពីរករណីក្នុងក្រុងបាត់ដំងដែលទើបតែចាប់ផ្ដើមសកម្មភាពកម្លាំងសមត្ថកិច្ចបង្ក្រាបបានភ្លាមៗបង្ហាញថា អាចមានទីតាំងផ្សេងទៀតដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗនេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យខាងតែបាន។

ព័ត៌មានជាប់ទាក់ទង