លោក ជិន ប៊ុនធឿន៖ មិនមានការចាប់ឃាត់ខ្លួនបុគ្គលណាមួយទេ គឺមានតែការអញ្ជេីលោក ហួរ សុខហេង និងលោកស្រីជាភរិយា ជាម្ចាស់បូរីផេនសៀរ ដេីម្បីជម្រាបសួនាំព័ត៌មានបន្ថែមទាក់ទងលទ្ធផលចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស!
លោក ជិន ប៊ុនធឿន៖ មិនមានការចាប់ឃាត់ខ្លួនបុគ្គលណាមួយទេ គឺមានតែការអញ្ជេីលោក ហួរ សុខហេង និងលោកស្រីជាភរិយា ជាម្ចាស់បូរីផេនសៀរ ដេីម្បីជម្រាបសួនាំព័ត៌មានបន្ថែមទាក់ទងលទ្ធផលចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស!
នេះបើយោងតាមការហ្វេសប៊ុកផ្លូវការលោក លោក ជិន ប៊ុនធឿន បបានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ៖
សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាជនជាទីគោរព!
ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ មានកិត្តិយសសូមអនុញ្ញាតិគោរពជម្រាបជូនថា នៅរសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ មិនមានការចាប់ឃាត់ខ្លួនបុគ្គលណាមួយទេ គឺមានតែការអញ្ជេីលោក ហួរ សុខហេង និងលោកស្រីជាភរិយា ជាម្ចាស់បូរីផេនសៀរ ស្ថិតក្នុងមូលដ្ឋានភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មកអធិការការដ្ឋានខណ្ឌឫស្សកែវដេីម្បីជម្រាបសួនាំព័តមានបន្ថែមមួយចំនួនទាក់ទងទៅនិងលទ្ធផលចុះធ្វេីរដ្ឋបាលត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសក្នុងបូរីផេនសៀនេះ ហេីយក្នុងអំឡុងពេលធ្វេីរដ្ឋបាលកាលពីអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរកឃេីញសម្ភារៈសង្ស័យថាសម្រាប់ធ្វេីសកម្មភាព SCAM ONLINE នៅក្នុងផ្ទះវិឡារបស់បូរីផេនសៀចំនួនជាច្រេីនខ្នង សម្ភារៈដែលសមត្ថកិច្ចខណ្ឌរកឃេីញរួមមាន៖
-ទូរស័ព្ទដៃចំនួន ៣១៣ គ្រឿង
-កុំព្យូទ័រ All in one ៤០គ្រឿង
-មូនីទ័រ ៦គ្រឿង
-CPU ៣គ្រឿង និងសម្ភារៈជាច្រេីនផ្សេងទៀត។
សូម មេត្តាទទួលជ្រាប
ដោយសេចក្តីគោរព
🙏🙏🙏



