បង្រ្កាបមុខសញ្ញាសកម្មក្មេងទំនើង “ក្រុមTPR ហៅ ទួលពង្រ ”ការចុះបង្រ្កាបធ្វើឡើងនៅ រាជធានីភ្នំពេញ និង ខេត្តព្រៃវែង ជុំវិញករណី: ហឹង្សាដោយចេតនាមានស្ងានទម្ងន់ទោស (កាប់ និង វាយ ម៉ូតូ)។

បង្រ្កាបមុខសញ្ញាសកម្មក្មេងទំនើង “ក្រុមTPR ហៅ ទួលពង្រ ” ការចុះបង្រ្កាបធ្វើឡើងនៅ រាជធានីភ្នំពេញ និង ខេត្តព្រៃវែង ជុំវិញករណី: ហឹង្សាដោយចេតនាមានស្ងានទម្ងន់ទោស (កាប់ និង វាយ ម៉ូតូ)។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៦ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងបានចុះសហការណ៍ ជាមួយ កំលាំងជំនាញ ព្រហ្មទណ្ឌខណ្ឌដង្កោ អធិការដ្ឋាននគរបាលស្រុកពារាំង និងអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល បង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន១៥នាក់។ 

ករណីទី១: ហឹង្សាដោយចេតនាមានស្ងានទម្ងន់ទោស ក្មេងទំនើង ក្រុមTPR ហៅទួលពង្រ (កាប់ និង វាយ ម៉ូតូ )ស្ថានីយប្រេងឥន្ធនៈTOTAL ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១ម៉៤០នាទី ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២៦។ 

ករណីទី២: ហឹង្សាដោយចេតនាមានស្ងានទម្ងន់ទោស ក្មេងទំនេីង ក្រុមTPR ហៅទួលពង្រ (កាប់ និង វាយ ម៉ូតូ ) ស្តុបទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២២ម៉០០នាទី ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២៦។ បច្ចុប្បន្នការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត។ 

បញ្ចាក់ មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងករណី ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស (ក្មេងទំនើង) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាប់ទាក់ទង