នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅតាមបណ្ដោយមហាវិថីកោះពេជ្រ ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅតាមបណ្ដោយមហាវិថីកោះពេជ្រ ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តក្រុងដឹកអ្នកដំណេីរ​ ពណ៌ក្រហម​ អស់​៧០%​ ព្រមទាំងម៉ូតូរឺម៉កចំនួន០២គ្រឿងទៀតរងការខូចខាត​ និងរថយន្តស៊េរីទំនេីប០១គ្រឿង និងរបួស០៣នាក់​ ជនជាតិខ្មែរ ០១នាក់ និងជនជាតិបរទេស ០២នាក់​។
នៅវេលាម៉ោង១០:៥៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង០៨ម៉ែត្រគូប និងរថយន្តជំនួយៈ​ ទីក្រុងកោះពេជ្រ​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីនឹង​០៨ម៉ែត្រគូប៕

ព័ត៌មានជាប់ទាក់ទង